ហេតុផល៧យ៉ាងដែលធ្វើអោយជាវេបសាយរបស់អ្នកមិនសូវមានមនុស្សចូលមកទស្សានា

why
1 – អត្ថបទរបស់អ្នកសរសេររឺធ្វើឡើងដើម្បីទាក់ទាញតែម៉ាស៊ីនស្វែងរក(search engine) ដូចជា Google, Bing តែប៉ុណ្ណោះ ដែលធ្វើអោយមនុស្សពិបាកយល់៕
2 – Website របស់អ្នកមិនមានភាពទាក់ទាញនិងពិបាកស្វែងរកអ្វីមួយនៅពេលដែលអ្នកចូលមកទស្សនាចង់ស្វែងរក។ វាមានភាពរញ៉េរញ៉ៃដែលមើលទៅពិបាកក្នុងការប្រើ ប្រាស់៕
3 – អ្នកមិនបានផ្សព្វផ្សាយបន្ថែម ព្រោះអ្នកគិតថាគ្រាន់តែបង្កើត Website រួចនិងមានមនុស្សស្គាល់និងចូលមកទស្សនាដោយឯងៗ ប៉ុន្តែអ្នកត្រូវដឹងថាមិនមែនមានតែអ្នកទេដែលមាន website នុះ៕
4 – មិនបានផ្ជាប់ website របស់អ្នកទៅកាន់បណ្ដាញសង្គម។ អ្នកត្រូវដឹងថាមនុស្សភាគច្រើនចំណាយពេលរបស់ពួកគេប្រើប្រាស់បណ្ដាញសង្គមជារៀងរាល់ថ្ងៃ៕
5 – Website របស់អ្នកមានសភាពយឺតដែលធ្វើអោយអ្នកទស្សនាមានការរងចាំយូ ដែលធ្វើអោយពួកគេលេងចង់ចូលទស្សនាម្ដងទៀត៕
6 – Website របស់អ្នកខុសបច្ចេកទេសដែលធ្វើអោយម៉ាស៊ីនស្វែងរក(search engine) មិនដាក់វាចូលក្នុងលទ្ធិផលរបស់ពួកគេ៕
7 – ឈ្មោះ website របស់អ្នកខុសពីឈ្មោះរបស់មុខជំនួញរបស់អ្នក ឬវាមានភាពពិបាកក្នុងការចងចាំ៕

Leave a Reply

Your email address will not be published. Required fields are marked *