ហេតុអ្វីបានយើងត្រូវការមាន Website?

Why-Do-I-Need-A-Website1

 1. កាត់បន្ថយការចំណាយផ្សេងៗ
  1. កាត់បន្ថយការចំណាយទៅលើលិខិត្តប័ណ្ណផ្សព្វផ្សាយនានា
  2. ប្រព័ន្ធ Internet ដំណើរការ 24h ក្នុងមួយថ្ងៃ ហើយដំណើរការជារាងរាល់ថ្ងៃ។ ប្រសិនអ្នកមាន Website អ្នកដូចជាមានបុគ្គលិកម្នាក់ដែលធ្វើការគ្រប់ពេលសំរាប់ផ្សព្វផ្សាយផលិតផលរឺក៏សេវាកម្មរបស់អ្នក
  3. កាត់បន្ថយការចំណាយលើការផ្សព្វផ្សាយតាមរយៈប្រ័ន្ធ Media នៅពេលដែលអ្នកមានកម្មវីធីប្រូម៉ូសិនថ្មីៗសំរាប់ក្រុមហ៊ុនរបស់អ្នក
  4. ចំណាយពេលនិងមនុស្សតិចក្នុងការរក្សារការទំនាក់ទំនងជាមួយអតិថិជនរបស់អ្នក ព្រោះពេលអ្នកមាន Website អតិថិជនរបស់អ្នកអាចជាអ្នកទាក់ទងមកអ្នកមុន រឺក៏ពួកគេអាចទុកទំនាក់ទំនងអោយអ្នកសំរាប់ទាក់ទងទៅពួកគេវិញបានតាមរយៈលេខទូរស័ព្ទ រឺសារអេឡិចត្រូនិច។ អ្នកក៏អាចដោះស្រាយចំងល់របស់អតិថិជនរបស់អ្នកបានទាន់ពេលវេលានៅពេលដែលពួកគេចោតសួរទៅលើផលិតផលឬសេវាកម្មរបស់អ្នក នៅក្នុងប្រអប់សំបុត ឬប្រអប់បញ្ចេញមតិ
 2. អ្នកអាចទទួលបានអតិថិជនថ្មីជាច្រើន ព្រោះជារាងរាល់ថ្ងៃមានមនុស្សជាច្រើនកំពង់តែប្រើប្រាស់ប្រព័ន្ធ Internet ហើយពួកគេភាគច្រើននៅពេលចង់បានអ្វីមួយ ឬធ្វើអ្វីមួយពួកគេតែងតែស្វែងរកតាម Website ស្វែងរកដូចជា Google Bing និង Website ផ្សេងៗទៀត។ នៅពេលដែលអ្នកមាន Website នោះ Website របស់អ្នកក៏អាចចេញនៅក្នុងអ្វីដែលគេកំពង់ស្វែងរកផងដែរ។ មិនតែប៉ុណ្ណោះអ្នកក៏អាចទាក់ទាញដៃគូរវិនិយោគផងដែរ នៅពេលដែលអ្នកមាន Website ពួកគេអាចដឹងថាអ្នកកំពង់លក់អ្វីឬផ្ដល់សេវាកម្មអ្វី ពួកគេងាយស្រួលធ្វើការសំរាច់ចិត្ត។
 3. អ្នកអាចផ្ដល់សេវាកម្ម ឬលក់ផលិតផលរបស់អ្នកបានទូលំទូលាយជាងមុន ព្រោះថា Website អាចអោយមនុស្សគ្រប់ទីកន្លែងបានមើលឃើញអោយតែទូរស័ព្ទមានទិនិ្នន័យសំរាប់ប្រើប្រាស់ Internet។ ហើយអ្នកកុំបារម្ភ ព្រោះថាមិនថាស្រុកយើងឬស្រុកគេសុងតែគ្រប់គ្នាគឺអាចមាន Internet សំរាប់ប្រើប្រាស់។ ដូច្នេះបើសិនជាអ្នកមិនមាន Website វាជារើងមួយដែលខាតបង់ បើប្រៀធៀបជាមួយនិងដៃគូរប្រគួតប្រជែងរបស់អ្នកដែលពួកគេកំពង់តែមាន Website។
 4. អ្នកប្រហែលជាគិតថាអ្នកមិនអាចប្រគួតប្រជែងជាមួយក្រុមហ៊ុនធំៗបានទេ ព្រោះតែក្រុមហ៊ូនរបស់នៅមានកំរិតក្នុងការផ្សព្វផ្សាយនិងធុនធាន ប៉ុន្តែនេះមិនមែនជាបញ្ហានោះទេ ប្រសិនបើអ្នកមាន Website មួយដែលមានរចនាបទស្រស់ស្អាត និងមានភាពងាយស្រួលក្នុងការមើលនិងស្វែងរកអ្វីមួយបូករួមថែមនិងការប្រូម៉ូសិនល្អៗ វាអាចទាក់ទាញអតិថិជនអោយចូលមកទស្សនា Website របស់្នកបាន។

ទាំងនេះជាហេតផលដែលអ្នកគួរតែបង្កើត Website មួយសំរាប់មុខជៅនួញរបស់អ្នកុំ ហើយអ្នកគួរតែរកអ្នកជំនាញដើម្បីបង្កើត Website អោយអ្នកដើម្បីអោយមើលទៅមានភាពស្រស់ស្អាតនិងទាកទាញ និងងាយស្រូលស្វែងរកតាមរយៈ Website ស្វែងរកដូចជា Google, Bing, និង Website ផ្សេងៗទៀតជាច្រើន។ ប្រសិនបើអ្នកត្រូវការក្រុមហ៊ុន Website សំរាប់មុខជំនួញរបស់អ្នកនោះអ្នកអាចជ្រើរើសយក Web Masters ជាដៃគូររបស់អ្នក ព្រោះពួកយើងមានចំនាញច្បាស់លាស់ក្នុងការងារសនេះ។

Leave a Reply

Your email address will not be published. Required fields are marked *