តើគួរទិញ Laptop ឬ Desktop?

សំរាប់អ្នកចង់ទិញ Computer ថ្មីមួយយកមកប្រើប្រាស់ដើម្បីបំពេញតំរូវប្រចាំថ្ងៃ តែអ្នកពិបាកធ្វើការសំរាច់ចិត្តថាតើគួរទិញមួយណារវៀង Laptop និង Desktop? សំរាប់អ្នកដែលមានថវិការច្រើអ្នកអាចនិងមិនសូវធ្វើការគិតច្រើន តែសំរាប់អ្នកដែលគាត់ធ្វើការសន្សំជាយូរមកហើយនុះ ពួកគាត់ត្រូវគិតពិចារណាសំរាប់លើការចំណាយរបស់គាត់អោយមានប្រសិទ្ធិភាពបំផុត។ ខាងក្រោមនេះជាគុណសម្បតិ្តនិងគុណវិប្បត្តិរបស់ Laptop និង Desktop៖

desktop

Desktop

  • គុណសម្បតិ្ត:
    • តំលៃ: វាមានដំលៃថោកជាងបើប្រៀបធៀបជាមួយនឹង Laptop ។ អ្នកអាចទិញ Desktop ដែលមានកំលាំខ្លាំងជាង Loptop នៅតំលៃដូចគ្នា
    • Processor: ទំហំ Processor របស់ Desktop មានទំហំធំជាងក៏បានន័យថាវាខ្លាំងជាងដែរ។ ជាពិសេសរាល់ Processor ទាំងអស់មានលក់នៅលើទីផ្សារសំរាប់ Desktop មុន Laptop
    • Keyboard: អាចប្រើបានគ្រប់មុខងារទាំងអស់របស់ Keyboard
    • ទំហំអេក្រង់: Desktop ត្រូវការប្រើ Monitor (ទូរទស្សន៍សំរាប់ Desktop) សំរាប់បង្ហាញរូបភាព។ ជាទូទៅ Monitor មានទំហុំយ៉ាងតូចបំផុត ១៥អ៊ីញ ដែលធ្វើអោយមានការងាយស្រួលមើលអេក្រង់
    • Upgrading: មានភាពងាយស្រួលក្នុងការផ្លាស់ប្តូរ Hardware ដើម្បីដំឡើងកំលាំងឬជំនាន់របស់វា អ្នកថែមទាំងអាចបន្ថែមទៅលើអ្វីដែលអ្នកមានស្រាប់ក៏បានផងដែរ
    • Gaming: សំរាប់ការលេងហ្គេមវិញ វាមានលក្ខណៈប្រសើជាង ព្រោះ Desktop អាចប្រើជាមួយនឹងថាមពលកំលាំងភ្លើងបានខ្លាំងដែលអាចដំណើរការជាមួយនិងវីដីអូរកាតបានច្រើន
    • Repair: វាមានការងាយស្រួលក្នុងការជួសជុលនឹងមានគ្រឿងបន្លះច្រើនតាមជំរើសសំរាប់ធ្វើការផ្លាស់ប្តូរ
  • គុណវិប្បត្តិ:
    • ការបន្លះទី: វាមានទំហំធំពិបាកក្នុងការធ្វើការបន្លះទី
    • ការតំលើងប្រើប្រាស់: មានភាពស្មុគស្មាញក្នុងការដំឡើងដំបូង ដែលតំរូវអោយអ្នកធ្វើការផ្ជាប់ជាមួយនឹង Monitor Keyboard Mouse ។ល។

hp

Laptop

  • គុណសម្បត្តិ:
    • ការបន្លះទីតាំង: វាមានភាពងាយស្រួលក្នុងការយកតាមខ្លួន
    • Wifi & Bluetooth: វាមានប្រព័ន្ធ Wifi និង Bluetooth ភ្ជាប់មកជាមួយស្រាច់
    • Speaker: វាមានឧបករណ៍បំពងសំលេងភ្ជាប់មកជាស្រាប់ ដោយអ្នកមិនចាំបាច់ទិញបន្ថែម
    • ការតំលើងប្រើប្រាស់: មិនមានការស្មុគស្មាញ គ្រាន់តែដាក់ថ្មរបស់វាចូលរួចអ្នកអាចបើកប្រើបានភ្លាម
  • គុណវិប្បត្តិ:
    • តំលៃ: តំលៃរបស់វាមានតំលៃថ្លៃបើប្រៀធៀបទៅនឹង Desktop។ ឧទាហរណ៍បើសិនជាអ្នកទិញ Desktop តំលៃ $៣០០ អ្នកត្រូវចំណាយប្រហែល $៥០០-$៦០០ទៅលើ Laptop ទើបអ្នកអាចទទួលបបាន Laptop ដែលមានកំលាំងស្មើរនឹង Desktop $៣០០
    • ការជួសជុល: សំរាប់ការជួសជុលវាមានសាភាពពិបាកជាង Desktop ជួនកាលគ្រឿងបន្លាសខ្លះអាចមិនមានទៀតផង
    • Upgrade: ពិបាកក្នុងការបន្ថែមគ្រឿង ព្រោះវាមានសភាពចង្អៀត។ បើសិនជាអ្នកចង់តំឡើងកំលាំងអ្នកត្រូវផ្លាស់ប្តូរថ្មីមិនអាចបន្ថែមលើរបស់ចាស់បានទេ

សរុបមកតើអ្នកគួរទិញ Laptop ឬ Desktop អាស្រ័យទៅលើតំរូវការបស់អ្នក។ បើអ្នកត្រូវការប្រើប្រាស់ Computer គ្រប់ទីកន្លែងអ្នកគួរតែទិញ Laptop ប៉ុន្តែបើអ្នកត្រូវធ្វើការងារធំៗដែលមិនដំរូវអោយអ្នកបំលាស់ទីញឹកញាប់ទេនោះ អ្នកអាចទិញ Desktop បានព្រោះ Desktop ដែលមានកំលាំខ្លាំងមួយ វាមិនថ្លៃដូចទៅនឹង Laptop នោះឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *