របៀបធ្វើអោយមានអ្នកចូលមកទស្សនាវេបសាយរបស់អ្នកកាន់តែច្រើន

diagram2x

អ្នកប្រហែលជាមានវេបសាយរួចហើយ តែមិនមានមនុស្សចូលទស្សនាវាតើមែនទេ? កាលពីផុសមុនពួកយើងបានប្រាប់ពីមូលហេតុ ៧យ៉ាងដែលធ្វើអោយវេបសាយរបស់អ្នកមិនមានអ្នកចូលមកទស្សានារួចមកហើយ ហើយសំរាប់ផុសនេះវិញ ពួកយើងនឹងប្រាប់ពីរបៀប ដែលអាចធ្វើអោយមានមនុស្សស្គាល់នឹងចូលមកទស្សានវេបសាយរបស់អ្នកបានច្រើន។ ទិចនិចទាំងអស់ខាងក្រោមនេះសុទ្ធតែជារបៀប ទាក់ទាញអោយមានមនុស្សចូលមកទស្សនាវេបសាយរបស់អ្នក៖

  1. អត្ថបទក្នុងវេបសាយរបស់អ្នកត្រូវតែមានភាពទាក់ទាញដែលធ្វើអោយអ្នកអានគេចង់អានវា។អ្នកគួរតែដាក់ពេលវេលាទៀងទាត់មួយ សំរាប់ដាក់អត្ថបទចូលវេបសាយ។ បើសិនវេបសាយរបស់អ្នកគ្រាន់តែជាវេបសាយធម្មតាអ្នកគូរតែបន្ថែមទំព័រប្លក់ (Blog) មួយទៀត ព្រោះប្លក់អាចទាក់ទាញមនុស្សអោយចូលមកទស្សនាវេបសាយរបស់អ្នកកាន់តែច្រើន៕
  2. អ្នកគួរតែភ្ជាប់វេបសាយរបស់អ្នកជាមួយនឹងបណ្ដាយសង្គមដូចជា Facebook, google+, twitter និងបណ្តាញផ្សេងៗទៀត ព្រោះ ថាបណ្ដាញសង្គមជាកន្លែងនៃបណ្ដុំមនុស្សវាធ្វើអោយវេបសាយរបស់អ្នកមានអ្នកស្គាល់កាន់តែឆាប់។ មិនតែប៉ុណ្ណោះមនុស្សទាំងនុះ ក៏អាចចែករំលែកវេបសាយរបស់អ្នកទៅកាន់នាក់ដែលគេស្គាល់ផ្សេងទៀតផងដែរបើសិនជាអត្ថបទរបស់អ្នកមានប្រយោជន៍។
  3. អ្នកគួរតែធ្វើការផ្សាយពាណិជ្ជកម្មវេបសាយរបស់អ្នក វាជាវិធីមួយផ្សេងទៀតដែលធ្វើអោយគេស្គាល់វេបសាយរបស់អ្នកកាន់តែ លឿននិងច្រើន។ ប្រសិនបើអ្នកសំរាច់ចិត្តថាធ្វើជំនួញតាមប្រព័ន្ធ Internet អ្នកគួរតែចំណាយខ្លះដើម្បីទទួលបានចំណូលមកវិញ កាន់តែច្រើនជាងមុន។
  4. ការបញ្ចិញមតិទៅលើអត្ថបទរបស់អ្នកដ៏ទៃក៏អាចទាក់ទាញអោយមានមនុស្សចូលមកទស្សនាវេបសាយរបស់អ្នកបានដែរប្រសិនបើអ្នកបញ្ចេញមតិដែលមានប្រយោជន៍ដល់អ្នកដ៏ទៃ។ អ្នកត្រូវមានការប្រុងប្រយ័ត្ននៅអ្វីដែលអ្នកចង់បញ្ចេញមតិ ជាសវាងការបញ្ចេញ មតិខុសទៅនឹងអត្ថបទរបស់គេ បញ្ចេញមតិដដែលៗគ្រប់អត្ថបទ រឺក៏ការបញ្ចេញមតិខុសទៅនឹងលក្ខណ្ឌរបស់វេបសាយរបស់គេ ដែល ធ្វើអោយគេអាចហាមខាត់អ្នកពីការបញ្ចេញមតិក្នុងវេបសាយរបស់គេជាបន្តរទៀត៕
  5. ការផ្ញើរសារអេឡិចត្រូនិចក៏អាចធ្វើអោយមានមនុស្សចុចចូលមកទស្សនាបានខ្លះដែរ។ មានមនុស្សចុចចូលទស្សនាវេបសាយរបស់ អ្នកកាន់តែច្រើន គឺកាន់តែល្អ ព្រោះវាធ្វើអោយវេបសាយរបស់អ្នកឡើងលេខរាងបាន៕
  6. អ្នកត្រូវធ្វើការសាកល្បងជាមួយនឹងវេបសាយរបស់អ្នកថាតើវាដើរលឿនរឺក៏យឺត អ្នកត្រូវដឹងថាមនុស្សបច្ចុប្បន្នមិនសូវចូលចិត្តរងចាំ នុះទេ ពួកគេចង់អានរឺចង់ឃើញអោយលឿនតាមតែអាចធ្វើទៅបាន។
  7. អ្នកអាចធ្វើការផ្លាស់ប្តូរលីងពីវេបសាយផ្សេងបានបើសិនជាអ្នកមានមិត្តភ័ក្រ្តរឺអ្នកស្គាល់គ្នាដែលគេមានវេបសាយ។ ព្រោះវាអាច បង្ហាញ វេបសាយរបស់អ្នកក្នុងវេបសាយរបស់ពួកគេដែលអាចអោយមានមនុស្សចុចចូលវេបសាយរបស់អ្នក។ ហើយវាក៏អាចធ្វើអោយវេបសាយរបស់អ្នកឡើងលេខរៀងបានទៀតផង។
  8. កុំភ្លេចដាក់វេបសាយរបស់អ្នកចូលវេបសាយស្វែងរកដូចជា Google, Bing, Yahoo និងវេបសាយជាច្រើនទៀត។ វាជារឿងសំខាន់ និងចាំបាច់បំផុត អ្នកដឹងហើយថានៅពេលដែលគេចង់ស្វែងរកអ្វីមួយ មនុស្សគ្រប់រូបតែងតែប្រើវេបសាយទាំងនេះដើម្បីធ្វើការស្វែង រក។ បើអ្នកធ្វើការដាក់វេបសាយរបស់អ្នកចូលទៅកាន់ពួកគេ នៅពេលដែលមនុស្សចង់ ស្វែងរកអ្វីមួយដែលទាក់ទងទៅនឹងមុខរបរ របស់អ្នកនុះវានឹងបង្ហាញចេញមកក្នុងលទ្ធិផលស្វែងរក។

ជាចុងក្រោយរាល់ការងារទាំងអស់ខាងលើមានក្រុមហ៊ុនដែលគេមានជំនាញធ្វើវាបើសិនជាអ្នកមិនមានពេលហើយគិតថាស្មុគស្មាញអ្នក អាច ជួលអោយក្រុមហ៊ុនទាំងនុះធ្វើបាន។ អ្នកអាចចូលទៅកាន់លីងមួយនេះបាន “http://www.webmasters.com” បើសិនជាអ្នក មាន ចំណាប់អារម្មណ៍ចង់ធ្វើវា ព្រោះថាពួកយើងមានជំនាញច្បាស់លាស់ក្នុងការងារនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *