ដើម្បីបង្កើតវេបសាយតើអ្នកត្រូវការអ្វីខ្លះ?

youwerewondering158183881

  1. អ្វីដែលអាចមាននៅក្នុង Website

Q: តើក្នុងវេបសាយត្រូវការអ្វីខ្លះ? ឬក៏អាចមានអ្វីខ្លះ?

A: រូបភាព អត្ថបទ វីដេអូ សំលេង សោភ័ណភាពរបស់វេបសាយដែលជាប្រភេទ HTML  ការបង្ហោះវេបសាយ និងឈ្មោះរបស់វេបសាយ៕

ចំណាំ៖ HTML ជាប្រភេទឯកសារដែលប្រើសំរាប់អោយប្រព័ន្ធ Internet៕

  1. ការបង្ហោះវេបសាយ (Web hosting)

Q: តើធ្វើដូចម្ដេចដើម្បីទទួលបានការបង្ហោះវេបសាយ?

A: មានក្រុមហ៊ុនដែលធ្វើការបង្ហោះវេបសាយនេះ។ យើងត្រូវបង់លុយអោយគេ ដែលគេគិតជាមួយខែរម្ដង រឺ មួយឆ្នាំម្ដង រឺក៏ ពីរឆ្នាំម្ដង។ ក្រុមហ៊ុនខ្លះមានសេវាកម្មផ្ដល់ជូនឈ្មោះវេបសាយដោយឥតគិតថ្លៃ៕

Q: តើមានអត្ថប្រយោជន៍អ្វីខ្លះសំរាប់ការបង្ហោះវេបសាយ? (Web Hosting)

A: ប្រសិនបើអ្នកបង្កើតវេបសាយសំរាប់ក្រុមហ៊ុនរបស់អ្នក អ្នកត្រូវតែបង្ហោះវាចូលទៅក្នុងប្រព័ន្ធ Internet ទើបមនុស្សគ្រប់គ្នាអាចមើលឃើញវេបសាយរបស់អ្នក។ អ្នកនឹងទទួលបានទំហំសំរាប់ផ្ទុកទិន្និន័យឯកសារ HTML ឈ្មោះវេបសាយ ឈ្មោះវេបសាយរង (Sub Domain) និងសារអេឡិចត្រូនិច៕

Q: តើខ្ញុំធ្វើដូចម្តេចដឹងថាត្រូវប្រើកញ្ចប់មួយណាអោយត្រូវនឹងវេបសាយរបស់ខ្ញុំ?

A: អ្នកអាចពិភាគសារជាមួយអ្នកធ្វើវេបសាយ អោយអ្នកបាន៕

  1. ឈ្មោះវេបសាយ (Domain Name) google.com, www.yahoo.com, www.webmasterskh.com

Q: អ្វីដែលអ្នកអាចទទួលបានពីឈ្មោះវេបសាយ?

A: អាចដាក់ឈ្មោះអោយដូចទៅនឹងមុខជំនួញរបស់អ្នក និងសាអេឡិចត្រូនិចដែលមានឈ្មោះរបស់មុខជំនួញរបស់អ្នក។ ឧទាហរណ៍ៈ sale@webmasterskh.com

Q: តើខ្ញុំធ្វើដូចម្ដេចទើបអាចដាក់ឈ្មោះវេបសាយសំរាប់មុខជំនួញរបស់ខ្ញុំបាន?

A: អ្នកអាចទទួលបានឈ្មោះវេបសាយរបស់អ្នកតាមរយៈក្រុមហ៊ុនបង្ហោះវេបសាយឬក៏ក្រុមហ៊ុនផ្សេងដែលគេផ្ដល់សេវាកម្មដាក់ ឈ្មោះ វេបសាយ៕

Q: ខ្ញុំបានបង្ហោះវេបសាយរួចរាល់ហើយ តើខ្ញុំអាចបន្ថែមឈ្មោះវេបសាយចូលថែមទៀតបានទេ?

A: អាចធ្វើបាន ប៉ុន្តែអ្នកត្រូវបង់លុយសេវាកម្មបន្ថែម៕

  1. ការរចនាវេបសាយ

Q: ហេតុអ្វីត្រូវការរចនាវេបសាយ?

A: ដើម្បីអោយមានភាពទាក់ទាញ មានសន្ដាប់ធ្នាប់ និងងាយយល់៕

Q: តើធ្វើដូចម្ដេចដើម្បីរចនាវេបសា?

A: អ្នកអាចស្វែងរកតាមប្រព័ន្ត Internet រឺក៏រកក្រុមហ៊ុនដែលគេមានជំនាញច្បាស់លាស់។ យើងសូមណែនាំអោយអ្នកប្រើសេវា កម្មរបស់ក្រុមហ៊ុន ព្រោះវាអាចធ្វើអោយអ្នកចំណេញពេលវេលា និងធ្វើ អោយវេបសាយរបស់អ្នកមានគុណភាពស្តង់ដា៕

  1. សេវាថែទាំ

Q: ហេតុអ្វីត្រវការសេវាថែទាំ?

A: សេវានេះជួយសំរួលដល់អ្នកក្នុងការរក្សារឯកសារ ជួសជុល និងបន្ថែមព័ត៌មានចូលវេបសាយរបស់អ្នក៕

Q: ហេតុអ្វីចាំបាច់រក្សារទុកឯកសា?

A: ប្រសិនបើអ្នកមិនរក្សារទុកឯកសារពេលដែលមានបញ្ហាដូចអ្នកមិនបានបង់លុយអោយក្រុមហ៊ុនបង្ហោះវេបសាយតាមពេល វេលាដែលបានកំនត់ ពួកគេនឹងលុបគណនីរបស់អ្នកនឹងត្រូវបានលប់ចោលរាល់ព័ត៌និងឯកសារផ្សេងៗក៏ត្រូវបានបាត់បង់។ ពេលអ្នកចង់ បន្តវេបសាយរបស់អ្នកទៀត អ្នកត្រូវធ្វើឡើងវិញទាំងស្រុង? វាធ្វើអោយខាតពេលវេលានិងថវិការតែបើអ្នកបានរក្សារទិន្ន័យទុកនោះវាជា រឿងមួយផ្សេងវិញ៕

Q: តើវេបសាយអាចខូចបានដែរពេលដែលបានធ្វើរួចនិងបង្ហោះវា?

A: វាអាចខូចបាននៅពេលដែលអ្នកច្រលំដែលុបអក្សរណាមួយ រឺឯកសារណា មួយវាអាចធ្វើអោយវេបសាយរបស់អ្នកខុស បច្ចេកទេស និងលេងដំណើរការ។ ជួនកាលអ្នកអាចនិងបន្ថែមអ្វីមួយចូលវេបសាកូដ វាក៏ជាហេតុធ្វើអោយវេបសាលេងដំណើរការដូចគ្នា៕

Q: ចុះហេតុអ្វីចាំបាច់អោយគេបន្ថែមព័ត៌មានអោយ បើសិនជាខ្មុំអាចធ្វើបានដែរនោះ?

A: បើអ្នកអាចធ្វើអោយវាជាការល្អសំរាប់អ្នក ប៉ុន្តែវាអាចធ្វើអោយខាតពេលវេលា ពេលខ្លះមានការខុសឆ្គងពិបាកក្នុងការកែសំរួល តែបើអ្នកអោយគេធ្វើអោយវាអាចជួយសន្សំពេលវេលាអ្នកជាច្រើន។ ហើយបើសិនជាអ្នកមិនអាចធ្វើខ្លួនឯងបានឬក៏យល់ថាស្មុគស្មាញ អ្នកគួរតែប្រើសេវាកម្មមួយនេះ៕

  1. កាតធនាគា

Q: ហេតុអ្វីត្រូវចាំបាច់មានវា?

A: បើសិនជាជំនួញរបស់អ្នកទាក់ទងទៅនឹងការលក់ដូរលើប្រព័ន្ត Internet អ្នកត្រូវចាំបាច់យល់ពីប្រភេទកាតធនាគាសំរាប់ប្រើ ប្រាស់ដើម្បីទូទាត់លុយជាមួយអតិថិជនរបស់អ្នក។

Leave a Reply

Your email address will not be published. Required fields are marked *